ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៩ ខែសីហា បានប្រកាសធ្វើទំនើបកម្មកំប៉ុងទឹកក្រូចអាយស៍ IZE ទាំងស្រុង មានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ព្រមទាំងរចនានិមិត្តសញ្ញាថ្មីសម្រាប់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់យុវវ័យសម័យថ្មី ដែលទាមទារអ្វីថ្មី ប្លែក និងឡូយជានិច្ច។
ទឹកក្រូចអាយស៍ IZE បានបញ្ចូលសញ្ញាត្រីកោណត្រួតស៊ីគ្នានៅផ្ទៃខាងក្រោយនិមិត្តសញ្ញា ដែលនឹងក្លាយជាចំណុចថ្មីមួយទៀតសម្រាប់កត់សម្គាល់ម៉ាកផលិតផល ថែមទាំងធ្វើឲ្យរូបរាងទាំងមូលរបស់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE មើលទៅពិតជា «ឡូយ កាលីប» ខ្លាំងបំផុត។